ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសហរដ្ឋអាមេរិកដែលមួលបង្កាច់តំបន់ហុងកុង
2024-07-12 11:01:03cri
Share with:

      កាលពីថ្ងៃទី១១ខែកក្កដា រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានចេញផ្សាយសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលអាមេរិកដែលប្រើអ្វីដែលហៅថា “ភាពអាសន្នជាតិ”ធ្វើជាលេស ប្រើនយោបាយជិះជាន់លើច្បាប់ម្តងទៀត ធ្វើឱ្យបញ្ហាសិទ្ធិមនុស្សទៅជារឿងនយោបាយ មួលបង្កាច់ខុសទំនងចំពោះការដែលតំបន់រដ្ឋបាលពិសេសហុងកុងអនុវត្តជាក់ស្តែងនូវច្បាប់សន្តិសុខជាតិនៃតំបន់ហុងកុង ដែលបង្ការ ទប់ស្កាត់និងដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ទៅលើទង្វើនិងសកម្មភាពដែលបំផ្លិចបំផ្លាញសន្តិសុខជាតិ ។

      អ្នកនាំពាក្យនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា សហរដ្ឋអាមេរិកបន្តអនុវត្តនូវអ្វីដែលហៅថា “ដាក់ទណ្ឌកម្ម”ទៅលើតំបន់ហុងកុងដោយផ្នែកតាមច្បាប់ក្នុងស្រុកអាមេរិក ប៉ុនប៉ងជ្រៀតជ្រែកការអនុវត្តគោលនយោបាយតាមផ្លូវច្បាប់នៃតំបន់ហុងកុង និងបំផ្លាញការគ្រប់គ្រងតាមច្បាប់និងវិបុលភាពនិងស្ថិរភាពក្នុងសង្គមហុងកុង ដែលបង្ហាញយ៉ាងច្បាស់ពីឧបាយកលនយោបាយដ៏អាក្រក់និងចេតនាអាក្រក់របស់អាមេរិក រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរឿងនេះ ។

      អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ទៀតថា រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនឹងអនុវត្តច្បាប់សន្តិសុខជាតិនៃតំបន់ហុងកុង លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិព្រមទាំងច្បាប់ពាក់ព័ន្ធនឹងការគាំពារសន្តិសុខជាតិផ្សេងទៀតនៃតំបន់ហុងកុងយ៉ាងមុតមាំមិនងាករេនិងត្រឹមត្រូវដោយគ្រប់ជ្រុងជ្រោយជាប់ជានិច្ច ដើម្បីធានាឱ្យការអនុវត្តជាក់ស្តែងនូវ គោលនយោបាយ“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”មានភាពកាន់តែរឹងមាំនិងយូរអង្វែង ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស