ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ភាគីចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការទៅវិញទៅមកផ្នែកច្នៃប្រឌិតថ្មីជាមួយបណ្តាប្រទេសនានាលើពិភពលោក
2024-07-12 10:43:28cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី១១ខែកក្កដា មានអ្នកសារព័ត៌មានសួរថា យើងកត់សម្គាល់ឃើញថា មហាសន្និបាតស្តីពីភាពវៃឆ្លាតសិប្បនិមិ្មតពិភពលោកនិងជាកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចភាពវៃឆ្លាតសិប្បនិមិ្មតសកលឆ្នាំ២០២៤បានតាំងបង្ហាញម៉ូដែលខ្នាតធំជាច្រើនរបស់ប្រទេសចិន ។មានប្រព័ន្ធសារព័ត៌មានបានធ្វើបទអត្ថាធិប្បាយថា បច្ចេកវិទ្យារបស់ចិនលើវិស័យភាពវៃឆ្លាតសិប្បនិមិ្មតទទួលបានការច្នៃប្រឌិតថ្មីឥតឈប់ឈរ ដែលកំពុងឆ្ពោះទៅរកឋានៈនាំមុខគេលើពិភពលោកទាំងមូល។ តើអ្នកនាំពាក្យមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?      លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការច្នៃប្រឌិតថ្មីជានាមប័ណ្ណដ៏លេចធ្លោរបស់សេដ្ឋកិច្ចចិន ហើយក៏ជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកលផងដែរ។ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតដោយប្រទេសចិននិងបច្ចេកវិទ្យារបស់ចិនដែលប្រកបដោយបញ្ញាច្នៃប្រឌិតថ្មីបានធានាដល់តម្រូវការក្នុងប្រទេស និងធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារអន្តរជាតិមានភាពសម្បូរបែប ដែលបានរួមចំណែកដល់ការធ្វើបរិវត្តកម្មភាពបៃតងនៃសេដ្ឋកិច្ចសកលនិងការអភិវឌ្ឍនៃឧស្សាហកម្មទើបងើបឡើងថ្មី។ ប្រឈមមុខនឹងកាលានុវត្តភាពសំខាន់ៗនៃបដិវត្តន៍បច្ចេកវិទ្យានិងនវានុវត្តន៍ឧស្សាហកម្មជុំថ្មី ប្រទេសចិននឹងបន្តពន្លឿនការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើកិច្ចសហប្រតិបត្តិការទៅវិញទៅមកផ្នែកច្នៃប្រឌិតថ្មីជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជានាំមកនូវកំណើនថ្មីដល់ការអភិវឌ្ឍសកលផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស