ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី៖ហ្វីលីពីនដុតបញ្ឆេះនាំភ្លើង
2024-07-12 08:00:02cri
Share with:

    បច្ចុប្បន្ន ស្ថានការណ៍តានតឹននៅថ្មប៉ប្រះទឹកRen’aiនិងកោះHuangyanបានពាក់ព័ន្ធនឹងបញ្ហាស្នូលនៃជម្លោះអធិបតេយ្យភាព។លោកGEORGE YEOអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីដែលបច្ចុប្បន្នជាបញ្ញវន្តម្នាក់ លោកបានលើកឡើងថា ក្នុងសម័យអាណានិគម ប្រទេសខ្លះមិនទាន់បង្កើតឡើង បន្ទាប់មកពួកគេត្រូវបានបង្កើតឡើង ហើយបានរកឃើញថា ស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូលត្រូវបានប្រកាសអធិបតេយ្យភាពដោយប្រទេសចិន ហើយពួកគេគិតថា វាអយុត្តិធម៌។ខ្ញុំគិតថា នោះជាឫសគល់នៃបញ្ហា។

    រឿងជាច្រើនដែលហ្វីលីពីនកំពុងធ្វើ ជាលទ្ធផលនយោបាយក្នុងស្រុក។លោកDuterteអតីតប្រធានាធិបតីហ្វីលីពីននិងប្រទេសចិនធ្លាប់បានឈានដល់ការយោគយល់គ្នាលើបញ្ហាមួយចំនួន រួមទាំងថ្មប៉ប្រះទឹកRen’aផងដែរ។ប៉ុន្តែនៅក្រោមការគ្រប់គ្រងរបស់លោកMarcosប្រធានាធិបតីហ្វីលីពីន ពួកគេមានអារម្មណ៍ថា វាអយុត្តិធម៌ ហើយចង់ជួសជុលនិងពង្រឹងនាវាទ្រុឌទ្រោម នេះបានដុតបញ្ឆេះនាំភ្លើងនៃភាពតានតឹងបច្ចុប្បន្ន។

    នៅពេលដែលហ្វីលីពីនបានប្តឹងទៅតុលាការច្បាប់សមុទ្រអន្តរជាតិស្តីពីមជ្ឈត្តិកម្មប្រឆាំងនឹងចិន មិនបានពិគ្រោះជាមួយអាស៊ានទេ ដូច្នេះបណ្តាប្រទេសអាស៊ានមិនមានកាតព្វកិច្ចគាំទ្រការទាមទាររបស់ហ្វីលីពីនក្នុងថ្មប៉ប្រះទឹកRen’aiនិងកោះHuangyanនោះទេ។

    នៅទីបំផុត តុលាកាមជ្ឈត្តិកម្មបានកាត់ក្តីឱ្យហ្វីលីពីនទទួលផលប្រយោជន៍។ទោះជាយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់រដ្ឋាភិបាលចិនគឺច្បាស់លាស់និងមុតមាំ ហើយការសម្រេចនេះគឺខុសច្បាប់និងគ្មានប្រសិទ្ធភាព។

    អ្នកសង្កេតការណ៍ជាច្រើនយល់ឃើញថា មុខងារតែមួយគត់នៃសំណុំរឿងមជ្ឈត្តិកម្ម គឺពន្យារពេលដោះស្រាយវិវាទ៕

 



អ្នកបកប្រែ:刘妍
ប្លុកពិសេស