ក្នុងនាមជាវេទិកាដ៏សំខាន់មួយដែលបើកធ្វើក្នុងពេលដំណាលគ្នាជាមួយវេទិកាអរិយធម៌ពិភពលោកនីសានលើកទី១០ កិច្ចប្រជុំសន្ទនាអំពីអរិយធម៌បុរាណរវាងចិននិងអ៊ីតាលីបានបើកធ្វើនៅក្រុងQufuខេត្តShandong។
ពេលផ្តល់បទសម្ភាសន៍ជាពិសេស លោក Ambrosettiឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅចិនបានថ្លែងថា វេទិកាអរិយធម៌ពិភពលោកនីសានបានជំរុញការផ្លាស់ប្តូរនិងកិច្ចសន្ទនារវាងអរិយធម៌ទីទៃគ្នាដែលប្រកបដោយអត្ថន័យជាក់ស្តែង និងមានតម្លៃក្នុងការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ។ ក្នុងនាមជាតំណាងដ៏ឆ្នើមនៃអរិយធម៌ពិភពលោក អ៊ីតាលីនិងចិនមានភាពលេចធ្លោផ្នែកលក្ខណៈពិសេសខាងអរិយធម៌ ប្រការទាំងនេះគឺមានភាពស្អិតល្មួតមិនអាចបំបែកចេញពីគ្នាជាមួយប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់របស់ប្រទេសទាំងពីរ ហើយក៏ជាផ្នែកចាត់តាំងដ៏សំខាន់នៃកិច្ចសន្ទនារវាងអរិយធម៌នៃប្រទេសទាំងពីរផងដែរ៕