ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាស្តីពី《ចិន៖AI ២០២៤》នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំង
2024-07-12 14:42:16cri
Share with:

      ថ្ងៃទី១១ខែកក្កដា សិក្ខាសាលាស្តីពីចិន៖AI ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោកShen Haixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចូលរួមក្នុងពិធីបើកសិក្ខាសាលានិងថ្លែងសុន្ទរកថា។

      លោកShen Haixiongបានថ្លែងថា នៅខែមេសាឆ្នាំនេះ  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដាក់ចេញសកម្មភាពចិន៖AI២០២៤ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាថ្នាក់ជាតិជាលើកដំបូងដែលចាត់ទុកបញ្ញាសិប្បនិម្មិតជាស្នូល  ដែលបានក្លាយជាការអនុវត្ត ការច្នៃប្រឌិតថ្មីនិងការស្វែងរកដ៏សំខាន់មួយទៀតក្នុងការធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍"5G+4K/8K+AI"  និងជំរុញយ៉ាងសកម្មឱ្យកម្លាំងផលិតកម្មគុណភាពថ្មីប្រែក្លាយទៅជាកម្លាំងផ្សព្វផ្សាយរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយធ្វើឱ្យការគិតពិចារណាស៊ីជម្រៅអំពីការធ្វើយ៉ាងដូចម្តេចដើម្បីធ្វើឱ្យAIផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តធ្វើសកម្មភាពពាក់ព័ន្ធ"បញ្ញាសិប្បនិម្មិតបូក" ដើម្បីអភិវឌ្ឍយ៉ាងខ្លាំងក្លានូវកម្លាំងផលិតកម្មគុណភាពថ្មីដែលរួមបញ្ចូលការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតខាងប្រព័ន្ធផ្សព្វផ្សាយ អនុវត្តយ៉ាងសកម្មនូវសកម្មភាពប្រព័ន្ធផ្សព្វផ្សាយស្តីពីការគ្រប់គ្រងបញ្ញាសិប្បនិម្មិត  ធ្វើកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយជាសកលយ៉ាងទូលំទូលាយ និងធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយគ្រប់មជ្ឈដ្ឋាន  ដើម្បីកសាងផ្ទះពិភពលោកដ៏ល្អប្រសើរតាមរយៈAI

អ្នកបកប្រែ:冯辉
ប្លុកពិសេស