ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោក Jeremiah Manele នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសូឡូម៉ន
2024-07-12 15:10:31cri
Share with:

    ព្រឹកថ្ងៃទី ១១ ខែកក្កដា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Jeremiah Manele នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសូឡូម៉នដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានប្រជាជនក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ភាគីចិនមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយភាគីប្រជុំកោះសូឡូម៉នដើម្បីបំពេញបន្ថែមថែមមួយកម្រិតទៀតនូវខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលគោរពគ្នាទៅវិញទៅមកនិងអភិវឌ្ឍរួមក្នុងយុគសម័យថ្មីរវាងចិននិងប្រជុំកោះសូឡូម៉ន ក៏ដូចជាបន្តបង្កើនផលប្រយោជន៍និងសុខសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ។

    លោក Li Qiang បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក ការរាប់អានគ្នាដោយស្មើភាព ការធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងការអភិវឌ្ឍរួមដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកដែលមានភាពកាន់តែជិតស្និទ្ធ ។

    ជាការឆ្លើយតប លោក Jeremiah Manele បានថ្លែងថា ភាគីប្រជុំកោះសូឡូម៉នរីករាយធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យជាមួយភាគីចិន ពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកលដូចជាបម្រែបម្រួលអាកាសធាតុជាដើមដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងប្រជុំកោះសូឡូម៉ននិងចិនឱ្យរីកចម្រើនទៅមុខឥតឈប់ឈរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស