ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Caspar Veldkamp រដ្ឋមន្ត្រីការបរទេសហូឡង់
2024-07-12 13:17:40cri
Share with:

    នៅថ្ងៃទី ១១ ខែកក្កដា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Caspar Veldkamp រដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសហូឡង់ ។

    ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Wang Yi បានលើកឡើងថា ប្រទេសចិនរីករាយធ្វើកិច្ចសន្ទនាដោយគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលហូឡង់អាណត្តិថ្មីដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ។ ជឿជាក់ថា ភាគីហូឡង់នឹងជំរុញឱ្យភាគីអឺរ៉ុបមើលប្រទេសចិនក្នុងក្រសែភ្នែកដ៏មានសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណព្រមទាំងដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញឱ្យទំនាក់ទំនងចិន-អឺរ៉ុបរក្សាការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ។

    លោក Wang Yi បន្តថ្លែងថា កិច្ចប្រជុំកំពូលក្រុងវ៉ាស៊ីនតោននៃអង្គការណាតូដែលទើបបើកធ្វើបានធ្វើការចោទប្រកាន់ដោយគ្មានហេតុផលចំពោះប្រទេសចិន ភាគីចិនមិនអាចទទួលយកបានជាដាច់ខាតចំពោះករណីនេះ ។ ក្នុងបញ្ហាសន្តិភាពនិងសន្តិសុខ ជានិច្ចកាល ប្រទេសចិនតែងតែជាកម្លាំងរក្សាសន្តិភាពនិងកម្លាំងរក្សាស្ថិរភាពនៃសហគមន៍អន្តរជាតិ ។

    ជាការច្លើយតប លោក Caspar Veldkamp បានថ្លែងថា ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលកំពុងជួបនឹងភាពរង្គោះរង្គើ ភាគីហូឡង់មិនឯកភាពចំពោះ"ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច"ជាមួយប្រទេសចិននោះទេ ហើយមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងហូឡង់និងចិនប្រកបដោយភាពប្រាកដប្រជា ។ អង្គការណាតូខិតខំប្រឹងប្រែងការពារសន្តិសុខនៃរដ្ឋសមាជិករបស់ខ្លួនដែលជាអង្គការមានលក្ខណៈការពារជានិច្ច ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស