ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Peng Liyuan ជួបសន្ទនាជាមួយលោកស្រី Winnie Byanyima អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនិងជាប្រធានប្រតិបត្តិនៃកម្មវិធី UNAIDS នៃអង្គការសហប្រជាជាតិនិងលោក Jerome Salomon ឧបការីអគ្គនាយកអង្គការសុខភាពពិភពលោក
2024-07-12 15:11:25cri
Share with:

    នារសៀលថ្ងៃទី ១១ ខែកក្កដា លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិននិងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈនៃការបង្ការនិងព្យាបាលជំងឺរបេងនិងជំងឺអេដស៍នៃអង្គការសុខភាពពិភពលោកបានជួបសន្ទនាជាមួយលោកស្រី Winnie Byanyima អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនិងជាប្រធានប្រតិបត្តិនៃកម្មវិធី UNAIDS នៃអង្គការសហប្រជាជាតិនិងលោក Jerome Salomon ឧបការីអគ្គនាយកអង្គការសុខភាពពិភពលោកនៅក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិនរីករាយបន្តបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈដើម្បីរួមចំណែកកាន់តែច្រើនក្នុងការបង្ការនិងព្យាបាលជំងឺអេដស៍និងជំងឺរបេងនៅទូទាំងពិភពលោក ។ ជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមរបស់បណ្តាភាគីនានា កិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនជាមួយកម្មវិធី UNAIDS នៃអង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោកនឹងទទួលបានផ្លែផ្កាកាន់តែច្រើន ។

    ជាការឆ្លើយតប លោកស្រី Winnie Byanyima និងលោក Jerome Salomon បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិជ្ជមានរបស់រដ្ឋាភិបាលចិននិងប្រជាជនចិនដែលទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនិងជំងឺអេដស៍ព្រមទាំងការអភិវឌ្ឍវិស័យសុខាភិបាល ហើយរីករាយបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធជាមួយប្រទេសចិនថែមមួយកម្រិតទៀតដើម្បីជំរុញវិស័យសុខាភិបាលសកលឱ្យទទួលបានការអភិវឌ្ឍនិងវឌ្ឍនភាពជាបន្តបន្ទាប់ ក៏ដូចជាផ្តល់ផលប្រយោជន៍និងសុខុមាលភាពជូនដល់ប្រជាជននៃប្រទេសនានា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស