ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ បាតដៃខ្មៅរបស់អង្គការណាតូលូកទៅដល់ទីណា ទីនោះនឹងកើតមានភាពរង្គោះរង្គើនិងចលាចល
2024-07-12 11:11:02cri
Share with:

     នៅក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ១១ ខែកក្កដា មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា នៅថ្ងៃទី ១០ ខែកក្កដា អង្គការណាតូបានចេញផ្សាយ«សេចក្តីប្រកាសស្តីពីកិច្ចប្រជុំកំពូលវ៉ាស៊ីនតោន» ដោយចោទប្រកាន់ចិនថាបានបង្ករឿងចំពោះផលប្រយោជន៍ សន្តិសុខនិងគុណតម្លៃរបស់អង្គការណាតូជាបន្តបន្ទាប់ ដែលធ្វើឱ្យរុស្ស៊ីបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខរបស់ប្រទេសជិតខាងនិងអឺរ៉ុប-អាត្លង់ទិក។ អគ្គលេខាធិការណាតូអះអាងថា ដើម្បីឆ្លើយតបនឹងការប្រឈមដ៏តានតឹងដែលបង្កដោយប្រទេសចិន ណាតូគ្រោងធ្វើការជាមួយអូស្រ្តាលី នូវែលសេឡង់ កូរ៉េខាងត្បូងនិងជប៉ុនដើម្បីចាប់ដំណើរការគម្រោងពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត សន្តិសុខអ៊ីនធើណិត ព័ត៌មានក្លែងក្លាយនិងកំញើញចំពោះចិនក្នុងសប្តាហ៍នេះ ដើម្បីគាំទ្រប្រទេសសម្ព័ន្ធមិត្តនិងដៃគូអាស៊ី-ប៉ាស៊ីហ្វិកធ្វើសមយុទ្ធលើដែនសមុទ្រកាន់តែច្រើន។ តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

      លោក Lin Jin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា «សេចក្តីប្រកាសស្តីពីកិច្ចប្រជុំកំពូលវ៉ាស៊ីនតោន» របស់អង្គការណាតូបានឃោសនាបំប៉ោងពីស្ថានការណ៍តានតឹងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក  និង ពោរពេញទៅដោយគំនិតសង្គ្រាមត្រជាក់និងពាក្យសម្តីល្មោភសង្គ្រាម ហើយខ្លឹមសារពាក់ព័ន្ធនឹងចិនពោរពេញទៅដោយគំនិតលម្អៀង ការលាបពណ៌និងការបង្ករឿង យើងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងក្លានិងប្រឆាំងយ៉ាងដាច់ខាត ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអង្គការណាតូរួចហើយ។

      លោកបន្តទៀតថា ណាតូលូកបាតដៃខ្មៅចូលតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពង្រឹងទំនាក់ទំនងសន្តិសុខយោធាជាមួយប្រទេសជិតខាងរបស់ចិននិងសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីសហការជាមួយអាមេរិកអនុវត្តយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទង្វើទាំងនេះបានបំផ្លាញផលប្រយោជន៍របស់ចិន បំផ្លាញសន្តិភាពនិងស្ថិរភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបាននាំឱ្យប្រទេសក្នុងតំបន់កើតមានមន្ទិលសង្ស័យនិងលើកឡើងការប្រឆាំងតវ៉ា។ ភាគីចិនដាស់តឿនណាតូឱ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន លាបពណ៌ចិននិងរំខានដល់ទំនាក់ទំនងចិន-អឺរ៉ុប កុំធ្វើឱ្យអឺរ៉ុបមានភាពច្របូកច្របល់ហើយមកធ្វើឱ្យអាស៊ី-ប៉ាស៊ីហ្វិកមានភាពច្របូកច្របល់ទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស