ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅទីក្រុងBudapesកាលពីថ្ងៃទី១០ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកNagy Mártonរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសហុងគ្រីបានប្រកាសថា ហុងគ្រីបានដាក់សេចក្តីស្នើច្បាប់មួយជូនក្រុមប្រឹក្សាកម្លាំងប្រកួតប្រជែងនៃសហភាពអឺរ៉ុប ដែលបូករួមទាំងវិធានការមួយចំនួន ដើម្បីពន្លឿនការធ្វើបរិវត្តកម្មរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុប។
សំដៅចំពោះការយកពន្ធប្រឆាំងឧបត្ថម្ភកធនជាបណ្តោះអាសន្នចំពោះរថយន្តអគ្គិសនីរបស់ចិន លោកNagy Mártonបានថ្លែងថា រដ្ឋាភិបាលហុងគ្រីមិនគាំទ្រវិធានការគាំពារនិយមនិងដាក់កំហិតទីផ្សាររបស់សហភាពអឺរ៉ុបទេ ព្រោះទង្វើនេះ វានឹងបណ្តាលឱ្យកើតមានសង្រ្គាមពាណិជ្ជកម្ម គឺគ្មានអំណោយផលដល់ភាគីណាមួយទេ៕