របាយការណ៍ស្តីពី«ការរិះគន់និងច្រានចោលម្តងទៀតចំពោះសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»ដែលរួមគ្នាតាក់តែងឡើងដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីមហាសមុទ្រHuaYang វិទ្យាស្ថានស្រាវជ្រាវអំពីសមុទ្រចិនខាងត្បូងនិងសមាគមច្បាប់អន្តរជាតិចិនត្រូវបានចេញផ្សាយនៅក្រុងប៉េកាំងនៅថ្ងៃទី១១ខែកក្កដា។
របាយការណ៍នេះបានចង្អុលបង្ហាញថា គិតរហូតដល់បច្ចុប្បន្ន ហ្វីលីពីនបានលើកឡើងដោយឯកតោភាគីនូវអ្វីដែលហៅថា "ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”៨ឆ្នាំហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនៅក្រៅតំបន់មួយចំនួនតូចនៅតែចាត់ទុក" ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”ដែលល្មើសនឹងច្បាប់និងគ្មានសុពលភាពនេះជា"ក្បួនច្បាប់" នេះបង្ហាញឱ្យឃើញនូវចេតនាអាក្រក់របស់កម្លាំងនៅក្រៅតំបន់មួយចំនួនក្នុងការកកូរកកាយស្ថានការណ៍សមុទ្រចិនខាងត្បូងនិងអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងប្រទេសអាស៊ាន។
របាយការណ៍បានរំលឹកឡើងវិញនូវគោលជំហររបស់ចិនចំពោះសំណុំរឿងមជ្ឈត្តកម្ម ព្រមនិងការកាត់ក្តីមានជាអាទិ៍៖ សំដៅចំពោះការដែលហ្វីលីពីនប្រើប្រាស់ដោយខុសទំនងនូវយន្តការដោះស្រាយវិវាទនៃ«អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ» ហើយមិនអើពើនឹងគោលជំហរជាប់លាប់ជាដរាបមករបស់ចិនស្តីពីការប្រកាន់ខ្ជាប់ការគ្រប់គ្រងការខ្វែងគំនិតនិងដោះស្រាយវិវាទតាមរយៈការចរចានិងពិគ្រោះពិភាក្សា បែរជាមានចេតនាលើកឡើងនូវរឿងមជ្ឈត្តកម្មដោយឯកតោភាគី រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់"ការមិនចូលរួមនិងមិនទទួលយក" រដ្ឋាភិបាលចិនមិនទទួលស្គាល់ការកាត់ក្តីខុសច្បាប់ដែលធ្វើដោយតុលាការមជ្ឈត្តកម្មទេ ហើយក៏មិនទទួលយកគំនិតផ្តួចផ្តើមនិងប្រតិបត្តិការណាមួយដែលផ្អែកលើការកាត់ក្តីនេះដែរ៕