ថ្ងៃទី ១០ ខែកក្កដា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានសួរថា ការស៊ើបអង្កេតឯករាជ្យមួយបានអះអាងថា ក្នុងករណីដែលអត្តពលិកហែលទឹកចិនចំនួន ២៣ នាក់មានលទ្ធផលវិជ្ជមានក្នុងការធ្វើតេសថ្នាំហាមឃាត់ អង្គការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោកមិនបានលម្អៀងទៅខាងចិនឡើយ។ តើអ្នកនាំពាក្យមានការឆ្លើយតបយ៉ាងណាចំពោះករណីនេះ?
លោក Lin Jian អ្នកនាំពាក្យក្រសួងការរទេសចិនបានលើកឡើងថា ភាគីចិនជឿជាក់ចំពោះសេចក្តីសន្និដ្ឋានរបស់មន្ត្រីអយ្យការឯករាជ្យរបស់ស្វ៊ីស ហើយគាំទ្រដល់អង្គការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោកធ្វើអភិបាលកិច្ចដ៏ឯករាជ្យ យុត្តិធម៌ ឯកភាពនិងមានប្រសិទ្ធភាពក្នុងក្របខ័ណ្ឌទូទាំងពិភពលោក។ អាមេរិកបន្តឃោសនាបំប៉ោងដោយគ្មានភស្តុតាងទាន់តែសោះ និងចោទប្រកាន់អង្គការអន្តរជាតិពាក់ព័ន្ធ គឺក្នុងគោលបំណងមួលបង្កាច់អត្តពលិកឆ្នើមរបស់ចិនក្នុងន័យជះឥទ្ធិពលអវិជ្ជមានដល់អត្តពលិកចិនដែលត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស។ ភាគីចិនសម្គាល់ឃើញថា អាមេរិកញគ្មានសិទ្ធិមកនិយាយឆ្ការដៃឆ្ការជើងនិងជ្រៀតជ្រែកតាមតែទំនើងចិត្តចំពោះប្រព័ន្ធអភិបាលកិច្ចប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោកនិងការងារ ប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងរបស់ប្រទេសចិនឡើយ។ យើងដាស់តឿនឱ្យអាមេរិកគោរពស្មារតីអូឡាំពិក គោរពច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ កុំប្រឌិតរឿងនិងធ្វើឱ្យរឿងធម្មតាទៅជារឿងនយោបាយ៕