ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិរបស់ CGTN៖ កំណែទម្រង់របស់ចិនបង្កើតកាលានុវត្តភាពដល់ពិភពលោក អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោករំពឹងទុកពីកម្លាំងចលករកាន់តែច្រើនរបស់ចិន
2024-07-11 16:42:21cri
Share with:

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលជិតនឹងបើកធ្វើទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីទូទាំងពិភពលោក ចិននឹងជុំវិញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀតតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការស្ទង់មតិចំនួនបីរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៦,៩ភាគរយបានទទួលស្គាល់ក្នុងកម្រិតខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ចិន ហើយរំពឹងថា ការធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតរបស់ចិននឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់ពិភពលោក ។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,៣ភាគរយបានកោតសរសើរថា សេដ្ឋកិច្ចចិនមានមូលដ្ឋានរឹងមាំណាស់ ហើយយល់ឃើញថា ប្រការនេះនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២ភាគរយមានសុទិដ្ឋិនិយមចំពោះនិន្នាការអភិវឌ្ឍន៍ដោយនឹងនរនៃសេដ្ឋកិច្ចចិនដែលមានទំនោរទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣,២ភាគរយបានកោតសរសើរពីកម្លាំងជាក់ស្តែងខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,៤ភាគរយបានទទួលស្គាល់ពីការផ្តោតសំខាន់និងការប្តេជ្ញាចិត្តរបស់ចិនក្នុងវិស័យច្នៃប្រឌិតថ្មីដោយម្ចាស់ការ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៥ភាគរយបានយល់ឃើញថា ឧស្សាហកម្មបៃតងនឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៩ភាគរយយល់ឃើញថា ចិនជាប្រទេសមួយដែលពោរពេញទៅដោយឱកាស ការអភិវឌ្ឍរបស់ចិននឹងបន្តផ្តល់កាលានុវត្តភាពដល់ពិភពលោក ៕

 

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស