ថ្ងៃទី១០ខែកក្កដាតាមម៉ោងក្នុងតំបន់ លោកMasoud Pezeshkianប្រធានាធិបតីជាប់ឆ្នោតរបស់អ៊ីរ៉ង់បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់បណ្តាប្រទេសអារ៉ាប់ថា លោកបានត្រៀមលក្ខណៈរួចហើយក្នុងការធ្វើកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនាជាមួយបណ្តាប្រទេសអារ៉ាប់ ហើយនឹងធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់និងប្រទេសអារ៉ាប់មានទស្សនៈនិងផលប្រយោជន៍រួមជាច្រើនលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ ដែលបូករួមទាំងបញ្ហាប៉ាឡេស្ទីន ការប្រឆាំងនឹងអំពើភេរវនិយមនិងការបង្ក្រាបភាពជ្រុលនិយមជាដើម។លើសពីនេះទៀតលោកក៏បានលើកឡើងដែរថា ការរក្សាបាននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ប្រកបដោយចីរភាព និងការឆ្លើយតបនឹងការគំរាមកំហែងក្នុងតំបន់ គឺតម្រូវឱ្យប្រទេសក្នុងតំបន់បង្កើតប្រព័ន្ធសហប្រតិបត្តិការនិងសន្តិសុខរួម៕