ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៤ វេទិកាអរិយធម៌ពិភពលោក Nishan លើកទី១០បានបើកធ្វើនៅក្រុង Qufu ក្រុង Jining ខេត្ត Shandong ប្រទេសចិន ។ ក្នុងនាមជាទីកំណើតរបស់លោកខុងជឺដែលជាទស្សនវិទូនិងអ្នកអប់រំដ៏ល្បីឈ្មោះនៅសម័យបុរាណរបស់ចិន មានបុរាណដ្ឋាននិងទីកន្លែងវប្បធម៌ជាច្រើនដែលពាក់ព័ន្ធនឹងលោកខុងជឺ ក្នុងនោះ អ្វីដែលល្បីឈ្មោះបំផុតគឺវិហារខុងជឺក្រុង Qufu ។ វិហារខុងជឺក្រុង Qufu ជាទីកន្លែងសម្រាប់បូជាលោកខុងជឺ ដែលមានប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំហើយ ។