ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី១០ខែកក្កដា មានអ្នកសារព័ត៌មានសួរថា ទីតាំងដែលចិននិងបេឡារុសកំពុងធ្វើសមយុទ្ធយោធាចម្រុះគឺស្ថិតនៅក្បែរប្រទេសប៉ូឡូញដែលជារដ្ឋសមាជិកអង្គការណាតូ ។ មានការអត្ថាធិប្បាយលើកឡើងថា នេះជាសកម្មភាពបង្ករឿងជាមួយអង្គការណាតូ។ តើក្រសួងការបរទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ក្រសួងការពារជាតិចិនបានប្រកាសដំណឹងពាក់ព័ន្ធរួចហើយ ។ អ្វីដែលខ្ញុំចង់លើកឡើងគឺសមយុទ្ធយោធាចម្រុះរវាងកងទ័ពជើងគោកចិននិងបេឡារុសលើកនេះគឺអនុវត្តតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងប្រទេសទាំងពីរ ពោលគឺជាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាប្រក្រតីរវាងចិននិងបេឡារុស ដែលសមស្របនឹងច្បាប់អន្តរជាតិនិងទម្លាប់អន្តរជាតិ ហើយមិនសំដៅចំពោះប្រទេសណាមួយទេ ៕