ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកEmbaloប្រធានាធិបតីហ្គីណេ-ប៊ីសូ
2024-07-11 10:28:13cri
Share with:

      រសៀលថ្ងៃទី១០ខែកក្កដា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោកXiJinpingប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកEmbaloប្រធានាធិបតីហ្គីណេ-ប៊ីសូដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពគ្នាស្តីពីការលើកកម្ពស់ទំនាក់ទំនងរវាងចិននិងហ្គីណេ-ប៊ីសូទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។

      ថ្លែងក្នុងកិច្ចជំនួប លោកXiJinpingបានលើកឡើងថា ភាគីចិនគាំទ្រហ្គីណេ-ប៊ីសូក្នុងការស្វែងរកដោយម្ចាស់ការនូវផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ហើយរីករាយរួមសហការជាមួយហ្គីណេ-ប៊ីសូ ដើម្បីពង្រឹងការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយ ត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរមានភាពកាន់តែសម្បូរបែបឥតឈប់ឈរ ក៏ដូចជាជួយហ្គីណេ-ប៊ីសូឱ្យសម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែល្អ។

    ជាការឆ្លើយតប លោកEmbaloបានថ្លែងថា ហ្គីណេ-ប៊ីសូសូមកោតសរសើរខ្ពស់ចំពោះភាគីចិនដែលបានដើរតួនាទីដ៏សំខាន់និងរួមចំណែកដ៏វិជ្ជមានក្នុងការផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិក។ ហ្គីណេ-ប៊ីសូគាំទ្រគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXiJinping ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

    បន្ទាប់ពីបញ្ចប់កិច្ចជំនួប ភាគីទាំងពីរបានចេញផ្សាយ«សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋហ្គីណេ-ប៊ីសូស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត»៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស