ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែស
2024-07-11 11:09:56cri
Share with:

    រសៀលថ្ងៃទី ១០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែសដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្រកាសពីការលើកកម្ពស់ទំនាក់ទំនងរវាងចិននិងបង់ក្លាដែសឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិនរីករាយចាត់ទុកខួបទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយជាកាលានុវត្តភាពមួយដើម្បីបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងការតភ្ជាប់គ្នាជាដើម ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបង់ក្លាដែសឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពជាយូរអង្វែង ។

    ជាការឆ្លើយតប លោកស្រី Sheikh Hasina បានថ្លែងថា ភាគីបង់ក្លាដែសប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ គាំទ្រគោលជំហររបស់ចិនលើបញ្ហាតៃវ៉ាន់ ប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងខាងក្រៅដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននិងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ។ ជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងបង់ក្លាដែសនិងចិនមុខជានឹងទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែធំជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស