ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនឆ្លើយតបសំណួរពាក់ព័ន្ធនឹងករណីដែលលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកជូនពរថ្ងៃកំណើតដល់បុគ្គលដាឡៃឡាម៉ា
2024-07-10 11:13:11cri
Share with:

      ពេលថ្មីៗនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរថា  លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដើម្បីជូនពរខួបកំណើត ៨៩ ឆ្នាំចំពោះបុគ្គលដាឡៃឡាម៉ា ហើយអះអាងថា អាមេរិកនឹងគាំទ្រដល់ការអភិរក្សភាសា សាសនានិងវប្បធម៌ប្រពៃណី Xizang ក្នុងនោះបូករួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការជ្រើសរើសអ្នកដឹកនាំសាសនាដោយសេរីផងដែរ។ តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

      លោក Lin Jian បានលើកឡើងថា កិច្ចការ Xizang ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន គឺមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមកជ្រៀតជ្រែកនោះឡើយ។ ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា  បុគ្គលដាឡៃឡាម៉ាទី ១៤ មិន មែនជាអ្នកកាន់សាសនាដ៏បរិសុទ្ធទេ តែគឺជាអ្ននយោបាយនិរទេសនខ្លួនដែលធ្វើសកម្មភាពប្រឆាំងនិងបំបែកបំបាក់ចិនដោយប្រើសាសនាធ្វើជាលេស។ យើងដាស់តឿនភាគីអាមេរិកឱ្យទទួលស្គាល់ពីសារៈសំខាន់និងភាពរសើបនៃបញ្ហាពាក់ព័ន្ធនឹងតំបន់ Xizang គោរពផលប្រយោជន៍ស្នូលរបស់ចិនយ៉ាងប្រាកដប្រជា ទទួលស្គាល់សារជាតិប្រឆាំងនិងបំបែកបំបាក់ចិនរបស់ក្រុមដាឡៃឡាម៉ា គោរពពាក្យសន្យាលើបញ្ហាពាក់ព័ន្ធនឹងតំបន់ Xizang ហើយបញ្ឈប់នូវការគាំទ្រចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យ ” Xizang ឯករាជ្យ” ទោះតាមទម្រង់ណាក៏ដោយ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស