ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃរដ្ឋបាលឆ្មាំសមុទ្រចិនថ្លែងសុន្ទរកថាអំពីករណីដែលហ្វីលីពីនជម្លៀសអ្នកជំងឺម្នាក់ចេញពីក្រោយនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់
2024-07-10 10:38:58cri
Share with:

រដ្ឋបាលឆ្មាំសមុទ្រចិនបានផ្សាយដំណឹងកាលពីថ្ងៃទី៩ខែកក្កដាថា លោក Gan Yu អ្នកនាំពាក្យនៃរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា កាលពីថ្ងៃទី៧ខែកក្កដា តបតាមសំណូមពររបស់ភាគីហ្វីលីពីននិងផ្នែកលើស្មារតីមនុស្សធម៌ ភាគីចិនបានអនុញ្ញាតឱ្យហ្វីលីពីនជម្លៀសអ្នកជំងឺម្នាក់ចេញពីក្រោយនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ ហើយឆ្មាំសមុទ្រចិនបានឃ្លាំមើលនិងពិនិត្យបញ្ជាក់តាមផ្លូវច្បាប់ចំពោះសកម្មភាពរបស់ភាគីហ្វីលីពីនក្នុងដំណើរការទាំងមូល ។ ប៉ុន្តែអាជ្ញាធរហ្វីលីពីនបែរជាមិនអើពើពីការពិតជាក់ស្តែង ឃោសនាបំប៉ោងដោយចេតនាអាក្រក់ ដើម្បីនាំឱ្យមតិអន្តរជាតិមានការយល់ច្រឡំ ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលបូករួមទាំងថ្មប៉ប្រះទឹក Ren’ai ព្រមទាំងលំហសមុទ្រជុំវិញ ។ ឆ្មាំសមុទ្រចិននឹងបន្តធ្វើសកម្មភាពគាំពារសិទ្ធិនិងអនុវត្តច្បាប់នៅលំហសមុទ្រដែលគ្រប់គ្រងដោយប្រទេសចិន ដើម្បីគាំពារអធិបតេយ្យភាពជាតិនិងសិទ្ធិនិងផលប្រយោជន៍ខាងសមុទ្រយ៉ាងមុតមាំ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស