ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLinJian៖ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអង្គការណាតូដែលលូកដៃចូលកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកដោយយកប្រទេសចិនធ្វើជាលេស ដើម្បីកកូរកកាយស្ថានការណ៍ក្នុងតំបន់
2024-07-10 10:42:06cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលធ្វើនៅថ្ងៃទី៩ខែកក្កដា មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅមុនពេលបើកកិច្ចប្រជុំកំពូលនៃអង្គការណាតូនាពេលថ្មីៗនេះ លោកStoltenbergអគ្គលេខាធិការអង្គការណាតូបានថ្លែងថា អង្គការណាតូនឹងធ្វើការពិគ្រោះពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាដូចជាវិបត្តិអ៊ុយក្រែនជាដើមជាមួយអូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុននិងនូវែលសេឡង់ជាដើម ដើម្បីរួមគ្នាទប់ស្កាត់រុស្ស៊ី អ៊ីរ៉ង់ កូរ៉េខាងជើងនិងចិនជាដើម។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

      លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអង្គការណាតូដែលមួលបង្កាច់និងវាយប្រហារចិន ក៏ដូចជាច្រានចោលទំនួលខុសត្រូវនិងទម្លាក់កំហុសមកលើចិន ប្រឆាំងនឹងអង្គការណាតូដែលលូកដៃចូលកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកដោយយកប្រទេសចិនធ្វើជាលេស ដើម្បីកកូរកកាយស្ថានការណ៍ក្នុងតំបន់។គោលជំហរប្រកបដោយសត្យានុម័តនិងភាពយុត្តិធម៌និងតួនាទីប្រកបដោយលក្ខណៈស្ថាបនារបស់ប្រទេសចិនក្នុងបញ្ហាក្តៅរបស់អន្តរជាតិនិងតំបន់ ដូចជាវិបត្តិអ៊ុយក្រែនជាដើមគឺទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិទៅហើយ។ យើងដាស់តឿនឱ្យអង្គការណាតូកែតម្រូវការយល់ដឹងដ៏ខុសឆ្គងចំពោះប្រទេសចិន លុបបំបាត់គំនិតសង្រ្គាមត្រជាក់និងការប្រកួតប្រជែងបែបផលបូកសូន្យ បញ្ឈប់ការបង្កើត"សម្ព័ន្ធតូច"ដែលមានលក្ខណៈបិទទ្វារនិងផ្តាច់មុខ ក្រោមស្លាក"រួមគ្នាការពារ" ហើយងាកមកធ្វើរឿងជាក់ស្តែងដែលមានអំណោយផលដល់ការជំរុញសន្តិភាពនិងស្ថិរភាពរបស់ពិភពលោកវិញ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស