ថ្ងៃទី១០ខែកក្កដា 《របាយការណ៍ស្តីពីការស៊ើបអង្កេតនិងវាយតម្លៃចំពោះសភាពការណ៍បរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan 》ត្រូវបានចេញផ្សាយ ។ ក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានរៀបចំសន្និសីទសារព័ត៌មានដើម្បីធ្វើបទឧទ្ទេសនាមអំពីសភាពការណ៍ពាក់ព័ន្ធ ។ នេះជា “ការពិនិត្យសុខភាពដោយគ្រប់ជ្រុងជ្រោយ”ជាលើកទីមួយចំពោះបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan ។ តាមលទ្ធផលបង្ហាញថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan មានគុណភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកក៏មានគុណភាពល្អដែរ ។
គួររំលឹកថា ពីខែឧសភាដល់ខែមិថុនាឆ្នាំ២០២៤ អង្គភាពចំនួនបីនៃក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនគឺវិទ្យាស្ថានតំបន់ Huanan មជ្ឈមណ្ឌលមហាសមុទ្រនិងមជ្ឈមណ្ឌលស្ទង់ពិនិត្យនិងសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនៃនាយកដ្ឋានស្ទង់ពិនិត្យលំហសមុទ្រចិនខាងត្បូង Zhujiang បានបង្កើតក្រុមស៊ើបអង្កេតជំនាញ ដើម្បីធ្វើការស៊ើបអង្កេតជាប្រព័ន្ធចំពោះសភាពការណ៍បរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan ៕