ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ២ នៃយន្តការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសចិន-ថៃបានបើកធ្វើ
2024-07-10 15:07:09cri
Share with:

    នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃនៅទីក្រុងប៉េកាំងព្រមទាំងបានរួមគ្នាធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២ នៃយន្តការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសចិន-ថៃ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ជាប់រហូតមកចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងថៃ ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប្រទេសថៃក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានការណ៍ជាតិរបស់ខ្លួន ក៏ដូចជាគាំទ្រប្រទេសថៃក្នុងការដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងកិច្ចការអន្តរជាតិនិងតំបន់ ។ ឆ្នាំក្រោយគឺជាខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងថៃ ភាគីទាំងពីរគួរបង្កើនការណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

    ជាការឆ្លើយតប លោក Maris Sangiampongsa បានថ្លែងថា រដ្ឋាភិបាលថៃយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយនឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវគោលនយោបាយចិនតែមួយ ។ ឆ្នាំក្រោយគឺជាខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងថៃនិងចិន ។ ប្រទេសថៃរីករាយរួមសហការជាមួយប្រទេសចិនដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពជិតស្និទ្ធ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ចឌីជីថល រថយន្តអគ្គិសនី ថាមពលអាចកកើតឡើងវិញនិងទេសចរណ៍ជាដើម ក្នុងន័យផ្តល់ផលប្រយោជន៍និងសុភមង្គលជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស