ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកជំនាញស៊ើបអង្កេតឯករាជ្យអះអាងថា អ៊ីស្រាអែលមានចេតនាបង្កើតគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា
2024-07-10 11:03:31cri
Share with:

      ថ្ងៃទី ៩ ខែកក្កដាតាមម៉ោងក្នុងតំបន់ វេបសាយផ្លូវការនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបង្ហោះអត្ថបទថា ក្រោយពីការស៊ើបអង្កេត ក្រុមអ្នកជំនាញស៊ើបអង្កេតឯករាជ្យដែលតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានសម្គាល់ឃើញថា មានកុមារនៅតំបន់ហ្កាហ្សាប៉ាឡេស្ទីនកាន់តែច្រើនឡើងៗបានស្លាប់ដោយសារការអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភ ប្រការនេះបានបង្ហាញចេញដោយគ្មានអ្វីគួរឱ្យសង្ស័យឡើយថា គ្រោះទុរ្ភិក្សបានរាលដាលពីភាគខាងជើងតំបន់ហ្កាហ្សាទៅដល់ភាគកណ្តាលនិងភាគខាងត្បូងតំបន់ហ្កាហ្សា។

      ក្រុមអ្នកជំនាញសម្គាល់ឃើញថា ប្រតិបត្តិការទុរ្ភិក្សដែលអ៊ីស្រាអែលបង្កឡើងក្នុងចេតនាសំដៅចំពោះជាជនប៉ាឡេស្ទីន ជាអំពើហិង្សាបែបប្រល័យពូជសាសន៍ ម្យ៉ាង វានឹងបណ្តាលឱ្យតំបន់ហ្កាហ្សាធ្លាក់ក្នុងគ្រោះទុរ្ភិក្សទាំងស្រុង។ ក្រុមអ្នកជំនាញបានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រើគ្រប់មធ្យោយបាយដ៏ចាំបាច់ទាំងអស់ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌តាមច្រកដីគោគ ដើម្បីបញ្ចប់ការបិទខ្ទប់របស់អ៊ីស្រាអែលចំពោះតំបន់ហ្កាហ្សា និងសម្រេចបាននូវការឈប់បាញ់គ្នា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស