ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលនាវាចម្បាំងហ្វីលីពីនទុកចោលដោយខុសច្បាប់ថា ត្រូវយកនាវាចេញ ដើម្បីចៀសវាងបន្តបំផ្លិចបំផ្លាញដល់បរិស្ថានអេកូឡូស៊ីនៃថ្មប៉ប្រះទឹក Ren’ai
2024-07-10 17:16:41cri
Share with:

ថ្ងៃទី១០ខែកក្កដា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី៨ខែកក្កដា របាយការណ៍ស្តីពីការស៊ើបអង្កេតអំពីករណីដែលនាវាចម្បាំងហ្វីលីពីនទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai បានបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកដែលចងក្រងដោយក្រសួងធនធានធម្មជាតិចិនបានលើកឡើងថា នាវាចម្បាំងហ្វីលីពីនដែលទុកចោលដោយខុសច្បាប់បានបំផ្លាញយ៉ាងខ្លាំងដល់ជីវចម្រុះ ស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក Ren’ai ។ តាមការផ្សាយដំណឹងឱ្យដឹងថា ភាគីហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៩ខែកក្កដា ដោយចោទថា ចិនជាអ្នកបង្កការបំផ្លិចបំផ្លាញដែលមិនអាចស្រោចស្រង់បានចំពោះផ្កាថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Lin Jian បានថ្លែងថា របាយការណ៍ដែលភាគីចិនបានចេញផ្សាយបានបង្ហាញយ៉ាងច្បាស់លាស់ថា កត្តាសំខាន់ដែលបណ្តាលឱ្យប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក Ren’ai រងការបំផ្លិចបំផ្លាញគឺការទុកចោលនាវាចម្បាំងដោយខុសច្បាប់របស់ហ្វីលីពីនព្រមទាំងសកម្មភាពពាក់ព័ន្ធរបស់ពួកគេ ។ នេះជាសេចក្តីសន្និដ្ឋានដែលឈរលើការពិតជាក់ស្តែងនិងតាមរយៈការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ ។ ភាគីចិនទាមទារឱ្យភាគីហ្វីលីពីនអូសនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ចេញ ដើម្បីចៀសវាងបន្តបំផ្លិចបំផ្លាញដល់បរិស្ថានអេកូឡូស៊ីនៅថ្មប៉ប្រះទឹក Ren’ai ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស