នៅខែមិថុនាឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI)ទូទាំងប្រទេសចិនបានកើនឡើង០.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ក្នុងចំណោមនោះ សន្ទស្សន៍CPIនៅទីក្រុងបានកើនឡើង0.២ភាគរយ នៅជនបទបានកើនឡើង0.៤ភាគរយ។ តម្លៃគ្រឿងឧបភោគបរិភោគបានធ្លាក់ចុះ២.១ភាគរយ តម្លៃទំនិញមិនមែនគ្រឿងឧបភោគបរិភោគបានកើនឡើង0.៨ភាគរយ។ តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះ0.១ភាគរយ តម្លៃសេវាកម្មបានកើនឡើង0.៧ភាគរយ។ គិតជាមធ្យម ចាប់ពីខែមករាដល់ខែមិថុនា សន្ទស្សន៍CPIនៅទូទាំងប្រទេសចិនបានកើនឡើង0.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕