ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាអរិយធម៌ពិភពលោកNishanលើកទី១០បើកធ្វើនៅទីក្រុងQufuខេត្តShandong
2024-07-10 16:13:53cri
Share with:

     ព្រឹកថ្ងៃទី១០ខែកក្កដា  វេទិកាអរិយធម៌ពិភពលោកNishanលើកទី១០បានបើកធ្វើនៅតំបន់Nishanទីក្រុងQufuខេត្តShandongប្រទេសចិន។ វេទិកានេះធ្វើឡើងក្នុងគោលបំណងជំរុញវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិនឱ្យមានការផ្លាស់ប្តូរប្រកបដោយការបង្កើតថ្មីនិងមានការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី  ហើយនិងជំរុញអរិយធម៌របស់មនុស្សជាតិឱ្យវិវឌ្ឍទៅមុខជាបន្តបន្ទាប់ក្នុងដំណើរការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាកាន់តែស៊ីជម្រៅ។ ភ្ញៀវកិត្តិយសដែលមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានជួបជុំគ្នានៅស្រុកកំណើតរបស់ខុងជឺ ដើម្បីពិភាក្សាអំពីវប្បធម៌ប្រពៃណីនិងអរិយធម៌ទំនើប ព្រមទាំងបញ្ចេញ"សំឡេងNishan"ដើម្បីរួមចំណែកជាកម្រិះប្រាជ្ញានិងកម្លាំងសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល  ការផ្សាព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ ក៏ដូចជាការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស