នៅថ្ងៃទី៩ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកMasoud Pezeshkianប្រធានាធិបតីអ៊ីរ៉ង់ដែលទើបជាប់ឆ្នោតបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកBashar al-Assad ប្រធានាធិបតីស៊ីរី។
លោកAssadបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងស៊ីរីនិងអ៊ីរ៉ង់បានបង្កើតឡើងលើគោលការណ៍គោរពគ្នានិងគាំទ្រគ្នាទៅវិញទៅមក ហើយគោលការណ៍នេះមានសារសំខាន់ណាស់ក្នុងបរិបទដែលក្នុងតំបន់កំពុងកើតមានអស្ថិរភាព។
លោកPezeshkianបានថ្លែងថា អ៊ីរ៉ង់នឹងបន្តគាំទ្រចលនាតស៊ូរបស់ស៊ីរីនិងក្នុងតំបន់ ហើយស្វែងរកការបង្កើនទំនាក់ទំនងទ្វេភាគីជាមួយស៊ីរី ព្រមទាំងបន្តអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរតទៅទៀត៕