ថ្ងៃទី៩ខែកក្កដា លោកGeng Shuangតំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងពេលក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិពិនិត្យពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ដោយអំពាវនាវឱ្យភាគីប៉ះទង្គិចរក្សាភាពអត់ធ្មត់ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិដោយប្រាកដប្រជានិងជៀសវាងកុំវាយប្រហារទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
លោកGeng Shuangបានថ្លែងថា ចាប់តាំងពីវិបត្តិអ៊ុយក្រែនបានឡើងកម្តៅដោយគ្រប់ជ្រុងជ្រោយកាលពីខែកុម្ភៈឆ្នាំ២០២២មក ការប៉ះទង្គិចជាបន្តបន្ទាប់បានបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ បង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ និងបង្កជាផលប៉ះពាល់យ៉ាងច្រើនដល់តំបន់ក្រៅ ភាគីចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿងនេះ។
លោកGeng Shuangបានគូសបញ្ជាក់ថា គ្មានអ្នកឈ្នះទេក្នុងការប៉ះទង្គិចនិងការប្រឈមមុខដាក់គ្នានោះ ហើយមធ្យោបាយយោធាមិនអាចនាំមកនូវសន្តិភាពយូរអង្វែងបានទេ។ភាគីចិនសូមអំពាវនាវឱ្យភាគីប៉ះទង្គិចបង្ហាញពីឆន្ទៈនយោបាយ ដើរឆ្ពោះទៅរកទិសដៅដូចគ្នានិងចាប់ផ្តើមការចរចាសន្តិភាពក្នុងពេលឆាប់ៗ។ ភាគីចិននឹងបន្តជំរុញយ៉ាងសកម្មនូវការចរចាសន្តិភាពតាមវិធីរបស់ខ្លួន ធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងដើរតួនាទីមានលក្ខណៈស្ថាបនា ដើម្បីជំរុញការដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ៕