ថ្ងៃទី៨ខែកក្កដាតាមម៉ោងក្នុងតំបន់ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហៅកាត់ហាម៉ាសបានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់លោកNetanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា បានបង្កឧបសគ្គដល់ការចរចាអំពីការឈប់បាញ់គ្នា។
ក្រុមហាម៉ាសក៏បានព្រមានថា បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលកំពុងបង្កើនប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ទង្វើនេះនឹងធ្វើឱ្យដំណើរការនៃការចរចា"ត្រឡប់ទៅរកចំណុចសូន្យវិញ"។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហាម៉ាសបានអំពាវនាវឱ្យអ្នកសម្របសម្រួលជួយធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ទង្វើរបស់លោកNetanyahu ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តដាក់សម្ពាធលើភាគីអ៊ីស្រាអែលឱ្យបញ្ឈប់ការរំលោភបំពានជាបន្តបន្ទាប់ចំពោះប្រជាជនប៉ាឡេស្ទីន៕