ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសមីយ៉ាន់ម៉ាកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនជាថ្ងៃឈប់សម្រាកសាធារណៈ
2024-07-09 10:52:57cri
Share with:

      ថ្ងៃទី៨ខែកក្កដា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសពីការកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនជាថ្ងៃឈប់សម្រាកសាធារណៈ។

      មជ្ឈដ្ឋាននានានៃប្រទេសម៉យ៉ាន់ម៉ាបានយកចិត្តទុកដាក់ដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិន។ នៅឆ្នាំ២០២៣និងឆ្នាំ២០២៤ លោកMin Aung Hlaingមេដឹកនាំមីយ៉ាន់ម៉ាបានអញ្ជើញចូលរួមសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនដែលរួមគ្នារៀបចំដោយមជ្ឈដ្ឋានអាណិកជនចិននិងស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ានៅក្រុងយ៉ាំងហ្គោន។ក្នុងអំឡុងពេលចូលរួមសកម្មភាពពាក់ព័ន្ធ លោកChenHaiឯកអគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ាន់ម៉ានិងលោកMin Aung Hlaingបានពិគ្រោះពិភាក្សាពីការកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនជាថ្ងៃឈប់សម្រាកសាធារណៈរបស់មីយ៉ាន់ម៉ា៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស