ថ្ងៃទី៨ខែកក្កដាតាមម៉ោងក្នុងតំបន់ វេទិកានយោបាយជាន់ខ្ពស់ឆ្នាំ២០២៤របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើនៅទីស្នាក់ការទូទៅនៅទីក្រុងញូវយ៉ក។
ថ្លែងក្នុងពិធីបើក លោកស្រី Paula Narváezប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិបានលើកឡើងថា វេទិកាលើកនេះគឺជាឱកាសមួយសម្រាប់កំណត់គោលនយោបាយសំខាន់និងការងារជាអាទិភាព ហើយការងារជាអាទិភាពទាំងនេះនឹងពូនជ្រំកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បណ្តាប្រទេសក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកលរយៈពេលយូរ និងត្រួសត្រាយផ្លូវឆ្ពោះទៅមុខប្រកបដោយនិរន្តរភាពនិងមានភាពធន់ដើម្បីធានាថាមិនបោះបង់ចោលប្រទេសណាឡើយ។
លោកស្រីAmina J.Mohammedអគ្គលេខាធិការរងអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា វេទិកាលើកនេះគឺជាពេលវេលាដ៏សំខាន់នៃការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងបរិបទត្រៀមបើកកិច្ចប្រជុំកំពូលស្តីពីអនាគតក្នុងខែកញ្ញាខាងមុខ ហើយបង្ហាញថា ប្រឈមមុខនឹងឱកាសនិងវិបត្តិ កិច្ចសហប្រតិបត្តិការអន្តរជាតិនិងសាមគ្គីភាពរបស់មនុស្សជាតិអាចជំរុញឱ្យយើងដើរឆ្ពោះទៅមុខ៕