«របាយការណ៍នៃការស៊ើបអង្កេតស្តីពីករណីដែលនាវាចម្បាំងហ្វីពីលីនដែលចតចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai បានបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹកផ្កាថ្ម»ដែលសហការចងក្រងដោយមជ្ឈមណ្ឌលអេកូឡូស៊ីសមុទ្រចិនខាងត្បូងនៃក្រសួងធនធានធម្មជាតិចិន និងវិទ្យាស្ថានសិក្សាស្រាវជ្រាវការអភិវឌ្ឍនៃសមុទ្រចិនខាងត្បូងត្រូវបានបញ្ចេញកាលពីថ្ងៃទី ៨ ខែកក្កដា។ ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនៃរបាយការណ៍មួយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចេញវីដេអូឯកសារខ្នាតខ្លីស្តីពីការស៊ើបអង្កេតចំពោះអេកូឡូស៊ីនៃថ្មីប៉ប្រះទឹក Ren’ai លើកដំបូងបង្អស់ក្រោមចំណងជើងថា«ថ្មប៉ប្រះទឹក Ren’ai៖ ទឹកភ្នែក Nansha»។
នៅខែមេសាឆ្នាំ ២០២៤ ក្រុមអ្នកជំនាញផ្នែកស៊ើបអង្កេតខាងអេកូឡូស៊ីសមុទ្រដែលចាត់តាំងឡើងដោយអ្នកវិទ្យាសាស្ត្រចិនបានធ្វើការស៊ើបអង្កេតរយៈពេលពីរខែចំពោះថ្មប៉ប្រះទឹក Ren’ai នៃប្រជុំ កោះ Nansha ប្រទេសចិន។ ការស៊ើបអង្កេតបានរកឃើញថា នាវាចម្បាំងហ្វីលីពីនដែលចតចោលដោយខុសច្បាប់ចាប់ពីឆ្នាំ ១៩៩៩ មកបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវពិពិធកម្ម ស្ថិរភាពនិងចីរភាពនៃប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹកផ្កាថ្មនៅថ្មប៉ប្រះទឹក Ren’ai។ របាយការណ៍នេះបានវាយតម្លៃដោយគ្រប់ជ្រុងជ្រោយនូវសភាពការណ៍ប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹកផ្កាថ្មនៅថ្មប៉ប្រះទឹក Ren’ai ហើយលើកឡើងថា កត្តាចម្បងដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៅទីនេះ គឺការចតចោលដោយខុសច្បាប់នៃនាវាចម្បាំងហ្វីលីពីន ព្រមនិងសកម្មភាពពាក់ព័ន្ធរបស់មនុស្សជាតិ៕