ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក Maksim Ryzhenkov រដ្ឋមន្ត្រីការបរទេសបេឡារុស
2024-07-09 12:23:02cri
Share with:

    នៅថ្ងៃទី ៨ ខែកក្កដា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Maksim Ryzhenkov រដ្ឋមន្ត្រីការបរទេសបេឡារុសនៅក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោកប្រធានាធិបតីបេឡារុស Lukashenko ទំនាក់ទំនងចិន-បេឡារុសបានរក្សានូវនិន្នាការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ។ ភាគីចិនរីករាយរួមសហការជាមួយភាគីបេឡារុសដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរនិងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈរវាងចិននិងបេឡារុសឱ្យកាន់តែស៊ីជម្រៅនិងកាន់តែជាក់ស្តែង ។ ប្រទេសចិនរីករាយយកឱកាលដែលរ៉ាប់រងតួនាទីជាប្រធានផ្លាស់វេននៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO)ដើម្បីផ្សព្វផ្សាយពី"ស្មារតីសៀងហៃ"ជាមួយបណ្តាភាគីទាំងអស់ដើម្បីធ្វើឱ្យអង្គការ SCO មានឥទ្ធិពលកាន់តែខ្លាំងឡើង ។

    ជាការឆ្លើយតប លោក Maksim Ryzhenkov បានថ្លែងថា ប្រទេសបេឡារុសសូមកោតសរសើរខ្ពស់ក៏ដូចជានឹងបន្តចូលរួមយ៉ាងស៊ីជម្រៅក្នុងគំនិតផ្តួចផ្តើមសាកលមួយចំនួនដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping និងប្រកាន់ខ្ជាប់ការអនុវត្តពហុភាគីនិយមដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស