ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា អ៊ីរ៉ង់នឹងប្រើប្រាស់សមិទ្ធផលការទូតបច្ចុប្បន្ន ដើម្បីស្វែងរកការដកទណ្ឌកម្មចេញពីអ៊ីរ៉ង់
2024-07-09 10:57:15cri
Share with:

     ថ្ងៃទី៨ខែកក្កដាតាមម៉ោងក្នុងតំបន់   លោកNasser Kanaaniអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានធ្វើសន្និសីទកាសែត។ លោកបានថ្លែងថា  នាពេលបច្ចុប្បន្ន អ៊ីរ៉ង់កំពុងស្ថិតក្នុងបរិយាកាសខាងក្រៅដែលមានអំណោយផល  ហើយរដ្ឋាភិបាលអាណត្តិក្រោយអាចប្រើប្រាស់សមិទ្ធផលការទូតបច្ចុប្បន្នដើម្បីស្វែងរកការដកទណ្ឌកម្មចេញពីអ៊ីរ៉ង់  ព្រមពេលជាមួយគ្នានេះ អ៊ីរ៉ង់ក៏នឹងបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសជាមិត្តដូចជាចិនជាដើមផងដែរ។

      លោកKanaaniបានថ្លែងទៀតថា  គោលនយោបាយការទូតរបស់អ៊ីរ៉ង់គឺច្បាស់លាស់ពោលគឺការធ្វើការប្រាស្រ័យទាក់ទងជាមួយបណ្តាប្រទេសលើពិភពលោក ដោយឈរលើមូលដ្ឋានគាំពារសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិនិងជនជាតិ  ផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងនិងគាំទ្រពហុភាគីនិយម។  ព្រមពេលជាមួយគ្នានេះ  ទំនាក់ទំនងជាមួយប្រទេសជិតខាងជាច្រើនក៏មានភាពល្អប្រសើរឡើងដែរ។

      លើសពីនេះទៅទៀត   លោកបានថ្លែងថា  អ៊ីរ៉ង់កំពុងទាក់ទងដោយប្រយោលជាមួយអាមេរិក  ហើយព័ត៌មានលម្អិតនឹងត្រូវប្រកាសនៅពេលសមរម្យណាមួយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស