កាលពីថ្ងៃទី៨ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានបដិសេធការអំពាវនាវរបស់សមាជិកបក្សប្រជាធិបតេយ្យឱ្យលោកដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតី ។
លោក Joe Biden បានថ្លែងថា លោកមិនមែនមិនខ្វល់ពីទំនាក់ទំនងរវាងផលប្រយោជន៍និងផលវិបាកនៃការបោះឆ្នោតលើកនេះ ក៏ដូចជាកង្វល់របស់អ្នកទាំងឡាយនោះទេ ហើយប្រសិនបើលោកមិនជឿជាក់យ៉ាងដាច់ខាតថា លោកជាបេក្ខភាពស័ក្តិសមបំផុតសម្រាប់ការយកឈ្នះលើលោកត្រាំនៅឆ្នាំ២០២៤ នោះលោកក៏មិនចូលរួមការបោះឆ្នោតម្តងទៀតដែរ ។
គួរបញ្ជាក់ថា នៅពេលមុននេះ សមាជិកបក្សប្រជាធិបតេយ្យជើងចាស់ជាច្រើននាក់នៃសភាជាន់ទាបអាមេរិកសង្ឃឹមថា លោក Joe Biden នឹងដកខ្លួនចេញពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ៕