ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ហាចាស់និងថ្មីត្រួតលើគ្នា រដ្ឋាភិបាលថ្មីរបស់អង់គ្លេសប្រឈមមុខនឹងការសាកល្បងជាច្រើនខាងសេដ្ឋកិច្ច
2024-07-09 10:51:19cri
Share with:

កាលពីថ្ងៃទី៦ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Keir Starmer នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសបានរៀបចំធ្វើកិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីថ្មី ។ ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Keir Starmer បានថ្លែងថា កំណើនសេដ្ឋកិច្ចនឹងក្លាយជាភារកិច្ចចម្បងនៃរដ្ឋាភិបាលអាណត្តិនេះ ។ ការវិភាគបានលើកឡើងថា ពិតមែនតែបក្សពលករទទួលបានជ័យជម្នះក្នុងការបោះឆ្នោតដោយមានសំឡេងគាំទ្រច្រើនលើសលប់ក៏ដោយ ក៏នៅតែប្រឈមមុខនឹងការសាកល្បងជាច្រើនដូចជាការស្តារសេដ្ឋកិច្ចឡើងវិញជាដើមបន្ទាប់ពីចូលកាន់អំណាច ។

លោក Paul Johnson ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុអង់គ្លេសបានយល់ឃើញថា បើចង់សម្រេចបាននូវកំណែទម្រង់ដ៏ពិតប្រាកដ នោះ ត្រូវបង្ហាញពីធនធានជាក់ស្តែង ។ ប៉ុន្តែសេចក្តីប្រកាសនៃបក្សពលករគ្មានបង្ហាញពីតម្រុយថា តើបក្សពលករមានផែនការកៀរគរប្រាក់ទុនពីកន្លែងណានោះទេ ។

បញ្ហាចាប់ពីការជាប់គាំងខាងកំណើនសេដ្ឋកិច្ច សេវាកម្មសាធារណៈដែលស្ថិតមានបញ្ហាជាច្រើន និងកង្វះខាតលំនៅដ្ឋានក្នុងរយៈពេលជាយូរកន្លងមក រហូតដល់បំណុលដែលកើនឡើងជាបន្តបន្ទាប់ បក្សពលករកំពុងប្រឈមមុខនឹងការសាកល្បងខាងសេដ្ឋកិច្ចជាច្រើនដែលពិបាកដោះស្រាយ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស