ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីពាក្យសម្តីមិនពិតរបស់ភាគីអឺរ៉ុបក្នុងករណីប្រឆាំងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ចិន
2024-07-09 10:52:07cri
Share with:

      ថ្មីៗនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីពាក្យសម្តីមិនពិតរបស់ភាគីអឺរ៉ុបក្នុងករណីប្រឆាំងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ចិន។

      មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី៧ខែកក្កដា លោកJorge Toledo Albiñanaឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិនបានថ្លែងថា ថ្វីត្បិតតែក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ សហភាពអឺរ៉ុបបានសាកល្បងធ្វើការប្រាស្រ័យទាក់ទងជាមួយប្រទេសចិនអំពីករណីដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិនក៏ដោយ ក៏ប៉ុន្តែ រហូតមកដល់ពេលថ្មីៗនេះ ទើបប្រទេសចិនស្វែងរកការពិគ្រោះពិភាក្សា សូមសួរថា តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

      អ្នកនាំពាក្យរូបនេះបានថ្លែងថា យើងបានកត់សម្គាល់ឃើញការផ្សាយដំណឹងពាក់ព័ន្ធហើយ។ ពាក្យសម្តីទាំងនេះផ្ទុយពីការពិតទាំងស្រុង។ ចាប់ពីសហភាពអឺរ៉ុបបានចាប់ដំណើរការនូវការស៊ើបអង្កេតអំពីការប្រឆាំងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ចិនកាលពីខែតុលាឆ្នាំ២០២៣មក លោកWangWentaoរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានផ្ញើសារលិខិតជាច្រើនលើកជូនដល់លោកValdis Dombrovskisអនុប្រធានប្រតិបត្តិនិងជាសមាជិកគណៈកម្មការពាណិជ្ជកម្មនៃគណៈកម្មាធិការសហភាពអឺរ៉ុប ដោយរំពឹងទុកថា អាចដោះស្រាយបញ្ហានេះដោយសមរម្យតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា។

      ជានិច្ចកាល ភាគីចិនតែងតែយល់ឃើញថា វិធានការគាំពារនិយមផ្នែកពាណិជ្ជកម្ម វាគ្មានអំណោយផលដល់ការអភិវឌ្ឍឧស្សាហកម្មបៃតងសកល និងគ្មានអំណោយផលដល់កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មរថយន្តនោះទេ ហេតុនេះ បណ្តាប្រទេសនានាគួរប្រកាន់ខ្ជាប់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញការធ្វើបរិវត្តកម្មសេដ្ឋកិច្ចបៃតង តែមិនមែនចាត់ទុកប្រទេសជិតខាងជាសត្រូវ និងធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលក្នុងចេតនាអាក្រក់នោះឡើយ។ សំដៅចំពោះរាល់ទង្វើដែលប្រើប្រាស់ច្បាប់កំណត់ដោយខុសទំនង ដើម្បីគាបសង្កត់មកលើប្រទេសចិន ភាគីចិនមុខជានឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស