ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាស្តីពីការអភិវឌ្ឍបៃតងនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ
2024-07-08 10:56:46cri
Share with:

ថ្ងៃទី៨ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាស្តីពីការអភិវឌ្ឍបៃតងនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ។

លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវទស្សនៈស្តីពីទឹកថ្លាឆ្វង់និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ ដើរតាមផ្លូវអភិវឌ្ឍន៍អរិយធម៌ដែលអភិវឌ្ឍផលិតកម្ម ជីវភាពរស់នៅធូរធារនិងមានបរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរ ហើយការកសាងប្រទេសចិនដ៏ស្រស់ស្អាតទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលពិភពលោកទាំងមូលបានមើលឃើញយ៉ាងច្បាស់ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនរីករាយរួមជាមួយភាគីនានា ផ្សព្វផ្សាយ ស្មារតីសៀងហៃ បង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព ជំរុញការអភិវឌ្ឍបៃតង ចារទំព័រអភិវឌ្ឍន៍ថ្មី ដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែជិតស្និទ្ធ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស