ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាធារណមតិក្នុងនិងក្រៅប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកXi Jinpingប្រធានរដ្ឋចិននៅអាស៊ីកណ្តាល
2024-07-08 14:39:12cri
Share with:

      ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៤  លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃដែលធ្វើឡើងនៅទីក្រុងAstanaប្រទេសកាហ្សាក់ស្ថាន  ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាននិងតាជីគីស្ថានតបតាមការអញ្ជើញ។

      ក្នុងរយៈពេល៤យប់៥ថ្ងៃនិង   លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសកម្មភាពសំខាន់ៗចំនួនជាង៣០លើក ដែលមានទ្វេភាគីនិងពហុភាគី  គ្របដណ្តប់នយោបាយទាំងវិស័យសេដ្ឋកិច្ចនិងវប្បធម៌  មានទាំងការសំណេះសំណាលជាមួយមិត្តចាស់ផងក៏មានការស្គាល់មិត្តថ្មីផង។ សាធារណមតិក្នុងនិងក្រៅប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចលើកនេះ  ហើយយល់ឃើញថា ដំណើរទស្សនកិច្ចលើកនេះមានចំណុចលេចធ្លោជាច្រើន  ដែលបានលើកកម្ពស់យ៉ាងខ្លាំងនូវតួនាទីសំខាន់របស់អង្គការសហប្រតិបត្តិការសៀងហៃក្នុងដំណើរការវិវត្តន៍នៃនិម្មាបនកម្មពិភពលោក  ហើយបង្ហាញយ៉ាងពេញលេញពីឋានៈនិងកម្លាំងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិនដែលកំពុងកើនឡើងជាបន្តបន្ទាប់។លោកXi Jinpingប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃនាពេលអនាគត ដែលបានបង្ហាញពីឥរិយបថភាពជាអ្នកដឹកនាំ និងកិត្យានុភាពដ៏ខ្ពង់ខ្ពស់នៃប្រទេសធំនិងគណបក្សធំ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស