ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតសភាតំណាងរាស្ត្របារាំងបានបិទបញ្ចប់ សម្ព័ន្ធគណបក្សឆ្វេងនិយមទទួលបានអាសនៈភាគច្រើន
2024-07-08 11:12:54cri
Share with:

កាលពីថ្ងៃទី៧ខែកក្កដាតាមម៉ោងក្នុងតំបន់ ការបោះឆ្នោតសភាតំណាងរាស្ត្របារាំងបានរៀបចំធ្វើការបោះឆ្នោតជុំទីពីរ ។ នៅវេលាម៉ោង២០នៃថ្ងៃដដែលតាមម៉ោងក្នុងតំបន់ ការបោះឆ្នោតជុំទីពីរបានបិទបញ្ចប់ ។ បក្ស NFP ដែលជាសម្ព័ន្ធគណបក្សឆ្វេងនិយមទទួលបានអាសនៈភាគច្រើន ។

តាមការស្ទង់មតិថ្មីបំផុតនៅមណ្ឌលបោះឆ្នោតបានបង្ហាញថា បក្សនយោបាយ le Rassemblement national ជាបក្សស្តាំនិយមជ្រុលនិងសម្ព័ន្ធមិត្តទទួលបានអាសនៈប្រហែលពី១១៥ដល់១៥០អាសនៈ បក្ស NFP ដែលជាសម្ព័ន្ធគណបក្សឆ្វេងនិយមទទួលបានអាសនៈប្រហែលពី១៧៥ដល់២០៥អាសនៈ ប៉ុន្តែមិនអាចទទួលបានអាសនៈភាគច្រើនដាច់ខាតនោះទេ ។

គួរបញ្ជាក់ថា ការបោះឆ្នោតសភាតំណាងរាស្ត្រលើកនេះនឹងបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាចំនួន៥៧៧នាក់ ដែលនឹងកាន់មុខតំណែងរយៈពេល៥ឆ្នាំ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស