ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះលោក David Tiva Kapu ដែលចូលកាន់តំណែងជាអគ្គទេសាភិបាលថ្មីរបស់ប្រជុំកោះសូឡូម៉ន
2024-07-08 15:33:37cri
Share with:

    នៅថ្ងៃទី ៨ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោក David Tiva Kapu ដើម្បីសម្តែងការអបអរសាទរចំពោះរូបលោកដែលបានឡើងកាន់តំណែងជាអគ្គទេសាភិបាលថ្មីនៃប្រជុំកោះសូឡូម៉ន ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប្រជុំកោះសូឡូម៉ន ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការកសាងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការជាក់ស្តែងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ពិសេសភាគីយើងទាំងពីរបានផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួននិងបញ្ហាដ៏ធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នាដែលបាននាំមកនូវផលប្រយោជន៍និងសុខុមាលភាពជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងចិន-សូឡូម៉ន ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយលោកអគ្គទេសាភិបាលដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងប្រជុំកោះសូឡូម៉នឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស