ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុង Detroit របស់សហរដ្ឋអាមេរិកកើតមានហេតុការណ៍បាញ់ប្រហារដោយទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់និង១៩នាក់រងរបួស
2024-07-08 14:48:25cri
Share with:

តាមការផ្សាយដំណឹងនៃកាសែត USA Today ឱ្យដឹងថា ព្រឹកថ្ងៃទី៧ខែកក្កដាតាមម៉ោងក្នុងតំបន់ ក្រុង Detroit រដ្ឋ Michigan របស់អាមេរិកបានកើតមានហេតុការណ៍បាញ់ប្រហារដោយទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់និង១៩នាក់ទៀតរងរបួស ។

តាមការផ្សាយដំណឹងឱ្យដឹងថា អាជ្ញាធរប៉ូលិសក្នុងតំបន់កំពុងបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះ សំណុំរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតថែមមួយកម្រិតទៀត ។

តាមទិន្នន័យស្ថិតិនៃវេបសាយឈ្មោះ Gun Violence Archive ឱ្យដឹងថា គិតមកទល់ថ្ងៃទី៧ខែកក្កដា សហរដ្ឋអាមេរិកបានកើតមានហេតុការណ៍បាញ់ប្រហារដោយទ្រង់ទ្រាយធំដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់ចំនួន២៧៨ករណីនៅក្នុងឆ្នាំ២០២៤ ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស