ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiangនាយករដ្ឋមន្ត្រីចិនផ្ញើសារជូនពរចំពោះលោក Keir Starmerនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអង់គ្លេស
2024-07-08 14:30:02cri
Share with:

      ថ្ងៃទី៧ខែកក្កដា  លោកLi Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារជូនពរចំពោះលោកKeir Starmerដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។

      លោកLi Qiang បានលើកឡើងថា   ចិននិងអង់គ្លេសសុទ្ធតែជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់លើពិភពលោក  ការដែលប្រទេសទាំងពីរពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ មិនគ្រាន់តែសមស្របនឹងផលប្រយោជន៍របស់ភាគីទាំងពីរប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងមានអំណោយផលដល់សហគមន៍អន្តរជាតិក្នុងការរួមសាមគ្គីគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកលផងដែរ។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងចិននិងអង់គ្លេស ហើយរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាលអង់គ្លេសអាណត្តិថ្មី ដើម្បីពង្រឹងទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក   ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពជិតស្និទ្ធ  ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរៀងៗខ្លួន  ព្រមនិងរួមគ្នាជំរុញឱ្យពិភពលោកមានសន្តិភាព ស្ថិរភាពនិងវិបុលភាព៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស