ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រី
2024-07-08 15:32:55cri
Share with:

    នៅព្រឹកថ្ងៃទី ៨ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រីនៅសណ្ឋាគាររដ្ឋ Diao yutai ក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរ ចិននិងហុងគ្រីគួរតែរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តគ្នាខាងនយោបាយ ធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ បន្តគាំទ្រគ្នាយ៉ាងមុតមាំ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ក៏ដូចជារួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ដើម្បីបន្តធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មីរវាងចិននិងហុងគ្រីមានខ្លឹមសារកាន់តែសម្បូរបែប ក៏ដូចជាផ្តល់ផលប្រយោជន៍និងសុខុមាលភាពកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ រំពឹងថា ក្នុងនាមជាប្រធានផ្លាស់វេននៃសហភាពអឺរ៉ុប ហុងគ្រីនឹងដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុបប្រកបដោយភាពរឹងមាំនិងស្ថិរភាព ក៏ដូចជាសម្រេចបាននូវការធ្វើអន្តរកម្មវិជ្ជមានជាមួយគ្នា ។

    ជាការឆ្លើយតប លោក Orbán Viktor បានលើកឡើងថា ហុងគ្រីមានឆន្ទៈក្នុងការធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ប្រឆាំងនឹងការបង្កើតបក្ខពួកនិងបង្កការប្រឈមមុខដាក់គ្នាជាក្រុម ហើយរីករាយយកឱកាលដែលរ៉ាបរងតួនាទីជាប្រធានផ្លាស់វេននៃសហភាពអឺរ៉ុបដើម្បីជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍទំនាក់ទំនងរវាងអឺរ៉ុបនិងចិនប្រកបដោយភាពរឹងមាំនិងស្ថិរភាព ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស