ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលលើកទី ៦៤ នៃរដ្ឋសមាជិកទីផ្សាររួមខាងត្បូងបានបើកធ្វើនៅប៉ារ៉ាហ្កាយ
2024-07-08 10:56:09cri
Share with:

      ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកក្កដាតាមម៉ោងក្នុងតំពន់ កិច្ចប្រជុំកំពូលលើកទី ៦៤ នៃរដ្ឋសមាជិកទីផ្សាររួមខាងត្បូងបានបើកធ្វើនៅក្រុង Asuncion រដ្ឋធានីប្រទេសប៉ារ៉ាហ្កាយ។

     អនុលោមតាមរបៀបវារៈ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកទីផ្សាររួមខាងត្បូងដែលបើកធ្វើកាលពីថ្ងៃទី ៧ ខែកក្កដា គ្រប់ភាគីបានធ្វើការពិគ្រោះពិភាក្សាអំពីការប្រយុទ្ធប្រឆាំងបឧក្រិដ្ឋកម្មឆ្លង ដែន  និងពង្រីកការបើកចំហថែមទៀតជាដើម ហើយបានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការជាច្រើនក្នុងវិស័យហិរញ្ញវត្ថុនិងវិនិយោគ។ នៅថ្ងៃទី ៨ ខែកក្កដានឹងបើកធ្វើកិច្ចប្រជុំមេដឹកនាំសមាជិកទីផ្សាររួមខាងត្បូង ក្រុមមេដឹកនាំនិងតំណាងរដ្ឋាភិបាលនឹងពិគ្រោះពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍សំខាន់ៗនាពេលអនាគតនៃទីផ្សារួមខាងត្បូង ក៏ដូចជាការកសាងយន្តការសហប្រតិបត្តិការដែលកាន់តែបើក ចំហថែមទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស