ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បុគ្គលិកស៊ើបអង្កេតអះអាងថា ការវាយប្រហារទៅលើបំពង់បង្ហូរប្រេងកាត Nord Stream ប្រហែលជាគ្រោងទុករយៈពែលយូរដោយអង្គការមួយរបស់ភាគីអ៊ុយក្រែន
2024-07-08 11:44:53cri
Share with:

      ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានទទួលព័ត៌មានពីបុគ្គលិកភាគីអាល្លឺម៉ង់ទទួលបន្ទុកការស៊ើបអង្កេតចំពោះហេតុការណ៍បំផ្ទុះបំពង់បង្ហូរប្រេងកាត Nord Stream ឱ្យដឹងថា តាំងពីឆ្នាំ ២០១៤ មកម៉្លេស អង្គការមួយរបស់អ៊ុយក្រែនក៏បានគ្រោងផែនការវាយប្រហារទៅលើបំពង់បង្ហូរប្រេងកាត Nord Stream ចំនួនពីរដែលស្ថិតនៅបាតសមុទ្របាល់ទិក។ ការផ្សាយដំណឹងបានឱ្យដឹងថា បើសិនជាការស៊ើបអង្កេតត្រូវបានបញ្ជាក់ថា ពិតជាអង្គការពាក់ព័ន្ធនឹងអ៊ុយក្រែនជាអ្នកគ្រោងផែនការវាយប្រហារជាយូរមកហើយមែន នោះឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការគាំទ្រអ៊ុយក្រែននឹងត្រូវបន្សោយយ៉ាងខ្លាំង។

      មានអ្នកជំនាញអាល្លឺម៉ង់បារម្ភថា ការស៊ើបអង្កេតនឹងមិនទទួលបានលទ្ធផលអ្វីឡើយ ឬនឹងមិនប្រកាសពីលទ្ធផលដោយសារមូលហេតុដែលហៅថាសន្តិសុខជាតិ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស