ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីស្រាអែល៖ ទោះបីជាសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅហ្កាហ្សាក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនឹងបន្តប្រយុទ្ធជាមួយក្រុមហេបូឡាលីបង់ដដែល
2024-07-08 11:38:13cri
Share with:

      កាលពីថ្ងៃទី៧ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកGallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានថ្លែងថា ទោះបីជាសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅហ្កាហ្សាក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនឹងបន្តប្រយុទ្ធជាមួយក្រុមហេបូឡាលីបង់ដដែល។

ថ្លែងក្នុងសុន្ទរកថា លោកGallant បានលើកឡើងថា ទោះបីជាអ៊ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នានៅហ្កាហ្សានិងការដោះដូរមនុស្សនៅភាគខាងត្បូងក៏ដោយ ក៏វាមិនមានទំនាក់ទំនងអ្វីជាមួយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅភាគខាងជើងនោះដែរ។ វៀរលែងតែក្រុមហេបូឡាលីបង់ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលផងដែរ បើពុំនោះសោត កងទ័ពអ៊ីស្រាអែលនឹងខំប្រឹងបន្តប្រយុទ្ធឱ្យអស់ពីលទ្ធភាព។

លោកGallant បានសង្កត់ធ្ងន់ថា រឿងអ្វីៗសុទ្ធតែមានលទ្ធភាពអាចនឹងកើតឡើង ប្រសិនបើក្រុមហេបូឡារបស់លីបង់វាយប្រហារអ៊ីស្រាអែល ឬក៏មិនអនុញ្ញាតឱ្យប្រជាជនដែលត្រូវបានជម្លៀសចេញពីតំបន់ពាក់ព័ន្ធនៅភាគខាងជើងអ៊ីស្រាអែលត្រឡប់មកវិញដោយសុវត្ថិភាព នោះអ៊ីស្រាអែលនឹងចាត់ប្រតិបត្តិការ ហើយអ៊ីស្រាអែលបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់រឿងនេះ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស