ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោក Masoud Pezeshkian ដែលជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់
2024-07-06 18:39:59cri
Share with:


នៅថ្ងៃទី ៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនលោក Masoud Pezeshkian ដើម្បីអបអរសាទរចំពោះលោកដែលជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។

លោក Xi Jinping បានលើកឡើងថា ទំនាក់ទំនងមិត្តភាពរវាងចិននិងអ៊ីរ៉ង់មានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរអស់រយៈពេលជាងកន្លះសតវត្សមក ទំនាក់ទំនងទ្វេភាគីបានរក្សានូវការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព។ ប្រឈមមុខនឹងស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិដ៏ស្មុគស្មាញ ចិននិងអ៊ីរ៉ង់តែងតែគាំទ្រគ្នានិងជួយយកអាសាគ្នាទៅវិញទៅមក ពង្រឹងការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យជាបន្តបន្ទាប់ ព្រមទាំងបានរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលដ៏ល្អប្រសើរអំពីកិច្ចការតំបន់និងអន្តរជាតិ។ វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកជាវិជ្ជមានក្នុងការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកផងដែរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអ៊ីរ៉ង់ ហើយមានឆន្ទៈធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីដឹកនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីរ៉ង់ឱ្យបន្តវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងស៊ីជម្រៅ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស