ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2024-07-06 15:40:12cri
Share with:

នៅថ្ងៃទី ៥ ខែកក្កដា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីសិក្សាស្រាវជ្រាវនិងចាត់ចែងការងារទាក់ទងនឹងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយគុណភាពខ្ពស់ ពិនិត្យពិភាក្សានិងអនុម័ត «ផែនការអនុវត្តសម្រាប់គាំទ្រការអភិវឌ្ឍឱសថច្នៃប្រឌិតថ្មីនៅខ្សែសង្វាក់ទាំងមូល» ពិភាក្សាអំពីការជំរុញការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិនបន្ថែមទៀត សិក្សាស្រាវជ្រាវនិងគាំទ្រគោលនយោបាយនិងវិធានការសម្រាប់ការអភិវឌ្ឍសង្កាត់ Binhai ថ្មីនៃក្រុង Tianjin ប្រកបដោយគុណភាពខ្ពស់ និងបានស្តាប់របាយការណ៍ស្តីពីបញ្ហាសំខាន់ៗដែលបានរកឃើញដោយសវនកម្មអំពីការចំណាយថវិកាមជ្ឈិមឆ្នាំ២០២៣ និងសមតុល្យនៃចំណូល-ចំណាយថិវកា និងសភាពការណ៍កែតម្រូវជាជំហានដំបូង ។

កិច្ចប្រជុំបានបញ្ជាក់ថា ត្រូវជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនូវបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចពិត ជំរុញឧស្សាហូបនីយកម្មឌីជីថល និងឌីជីថលនីយកម្មឧស្សាហកម្ម ដើម្បីបំពេញបន្ថែមកម្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការអភិវឌ្ឍឱសថច្នៃប្រឌិតថ្មី ត្រូវផ្តល់ការធានាខាងគោលនយោបាយដល់ខ្សែសង្វាក់ទាំងមូល ហើយគ្រោងផែនការនិងគោលនយោបាយអំពីការគ្រប់គ្រងតម្លៃ និងការបង់ប្រាក់តាមប្រព័ន្ធធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រជាដើម។

អង្គប្រជុំក៏បានសិក្សាស្រាវជ្រាវអំពីបញ្ហាផ្សេងៗទៀតផងដែរ៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស